អត្ថប្រយោជន៍នៃការអានសៀវភៅ

ខ្ញុំបាទឈ្មោះផាវ ​វុត្ថាជាបេក្ខជនបណ្ឌិតនៅ Tokyo Institute of Technology ​ខ្ញុំមានភាពរីករាយដែលវេទិការe-កំណប់​ផ្តល់ឱកាសឱ្យខ្ញុំ អាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីលើកទឹកចិត្តសំរាប់ការអានសៀវភៅ​។

តើមានភាពចាំបាច់កំរិតណាដែលយើងគួរចំណាយពេលដ៍រវល់របស់យើងមកលើការអានសៀវភៅវិញនោះ?ខ្ញុំមិនគិតថាវាគឺមានភាពចាំបាច់ដែលត្រូវតែធ្វើនោះទេជាក់ស្តែងគឺយើងត្រូវការសំរាកទាំងផ្លូវកាយនិងផ្លូវចិត្ត តែការអានសៀវភៅនាំអោយយើងអាចទទួលបាននូវចំណេះដឹងល្អៗពីអ្នកនិពន្ធដោយគ្រាន់តែអង្គុយអានតែប៉ុណ្ណោះ​។ ចំនុចកាន់តែមិនអាចប្រកែកបានទៀតនោះការអានច្រើនក៍ជួយពង្រឹងការចងចាំរបស់យើងជាពិសេសអាចពន្យារពេលនិងកាត់បន្ថយជំងឺវង្វេងវង្វាន់បានទៀតផងនៅពេលចាស់ទៅ។

បន្ត​ការ​អាន

ត្រៀមខ្លួនសំរាប់សំុអាហារូបករណ៏

តាំងពីចាប់ផ្តើមចូលរៀនមនៅហាវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមមានបំណងចង់ទៅរៀននៅបរទេស​ខ្ញុំយល់ថាសម្រាប់ខ្ញុំ និងមនុស្សភាគច្រើនទៀត ដែលទទូលបានអាហាររូបករណ៍ទៅរៀននៅក្រៅប្រទេស សុទ្ធសឹងតែទទូលបានដោយការខំប្រឹងប្រែង និងមានគម្រោងជាក់លាក់រយៈពេលវែង។ បើទោះជាមនុស្សមួយជំនួនអាចទទូលបានអាហារូបករណ៍ដោយចៃដន្យឬដោយសំណាង ក៏វាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរយៈពេលវែងដែរ។

បន្ត​ការ​អាន

ស្នាមញញឹម

ធ្លាប់ឆ្ងល់អត់ ម៉េចក៏អ្នកខ្លះកំណាញ់ម្ល៉េះបើត្រឹមញញឹមដាក់គេនោះ? ហើយតើធ្លាប់បានញញឹមដាក់គេ តែគេអត់ញញឹមដាក់វិញរឺអត់? ហើយខ្មាស់គេរឺអត់? តើធ្លាប់បានប្រាប់ខ្លួនឯងរឺអត់ថា លើកក្រោយនឹងមិន​ញញឹមដាក់អ្នកដែលគេមិនញញឹមដាក់យើងវិញនោះទេ? តែយើងក៏នៅតែមិនអាចហាមចិត្តខ្លួនឯងមិនឲ្ញញឹមបាន ព្រោះតែយើងជាមនុស្សដែលរួសរាយនិងចូលចិត្តធ្វើឲ្អ្នកដ៏ទៃរីករាយ។

បន្ត​ការ​អាន